សាធារណរដ្ឋកូរ៉េ ៖ ស្ថានការណ៍កូវីដ-១៩ នៅក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនអ្នកឆ្លងសរុប ៧៣ ៥៨២ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកនេះ។
ក្នុងករណីនេះ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការងារក្នុងប្រទេសកូរ៉េ បន្តប្រុងប្រយ័ត្នថែរក្សាអនាម័យឱ្យបានល្អ សូមពាក់ម៉ាស រក្សាគម្លាត ទទួលយកការចាក់វ៉ាក់សាំង និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។
ដោយឡែកនៅកម្ពុជា ! រហូតដល់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២២នាក់ (ឆ្លងសហគមន៌៍: ២២ និងនាំចូល: ០) និងមានជាសះស្បេីយ ១១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ១៣៦៤៧៧ និងចំនួនជាសះស្បេីយសរុប ១៣៣៣០២ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 3005631 ស្មេីនឹង 177847 ក្នុង១លាន នាក់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា