ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរក្រឡាប់បះជើងឡើងលើ នៅប្រទេសសូម៉ាលី

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបបញ្ហាពេលចុះចតនៅថ្ងៃទី១៨ខែកក្កដា បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។ យន្តហោះជួបគ្រោះថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Mogadishu ។ ជាភ័ព្វសំណាងមិនមានអ្នកស្លាប់នោះឡើយ ក្នុងចំណោមអ្នកដំណើរនិងអាកាសយានិកទាំង ៣៦នាក់។
វីដេអូ និងរូបភាពច្រើនស្លឹកដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងនៅឯទីតាំងកើតហេតុ នៃអាកាសយានដ្ឋានក្នុងរដ្ឋធានី ម៉ូហ្កាឌីស្យូ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងដែលឆាបឆេះយន្ដហោះនេះទាន់ពេលវេលា និងបានសង្រ្គោះមនុស្សនៅលើយន្ដហោះនេះទាំង៣៦នាក់ ដោយសុវត្ថិភាព។
យន្ដហោះប្រភេទ Fokker 50 ខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jubba Airways និងមានគោលដៅហោះហើរចេញពីទីក្រុង Baidoa ទៅកាន់រដ្ឋធានីម៉ូហ្កាឌីស្យូ រីឯមូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឡើយ៕ដោយ៖ ធីរីណា

រូបថត​ ៖​ Reuters

រូប​ថត ៖​ BBC


ចែករំលែក៖