ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា នាំចេញទំនិញទៅអាមេរិក​ច្រើនជាងគេ បន្ទាប់មកវៀតណាម និង ចិន

ចែករំលែក៖

ភ្នំពេញ៖ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំជាងគេរបស់កម្ពុជា ខណៈនៅក្នុងរយះពេល៦ខែកន្លងមកនេះកម្ពុជានាំទំនិញទៅកាន់សហរដ្ឋច្រើនជាងក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ។ កម្ពុជារំពឹងថាការនាំទំនិញគ្រប់ប្រភេទចេញទៅសហរដ្ឋអាមេរិកនឹងកាន់តែប្រសើរឡើងថែមទៀត។

សហរដ្ឋអាមេរិក បាននាំចូលទំនិញពីកម្ពុជាច្រើនជាងគេ បន្ទាប់ពីប្រទេសវៀតណាម និងចិន។ គិតត្រឹម៦ខែ ឆ្នាំ ២០២២ កម្ពុជា បាននាំចេញទំនិញទៅកាន់អាមេរិកទំហំទឹកប្រាក់ប្រមាណ ៤,៨ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៤,៨ពាន់លានដុល្លារ។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ នាំចូលទំនិញពីកម្ពុជា។ ប្រទេសវៀតណាម បាននាំចូលទំនិញពីកម្ពុជា មានជាង ១,១ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរមានប្រមាណ ៣,២ពាន់លានដុល្លារ។

ចំណែកចិន ជាប្រទេសទី៣ ដែលនាំចូលទិញរបស់កម្ពុជា មានតម្លៃជាង ៦១១លានដុល្លារ ដោយក្នុងនោះទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរមានជិត ៦ពាន់លានដុល្លារ។

សូមបញ្ជាក់ថា រយៈពេល ៦ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើនឡើងក្នុងអត្រា ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១​ ដែលមានទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជា៕

ដោយ៖ សូរិយា


ចែករំលែក៖