ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានចាកចេញពីជំរុំហ្វឹកហាត់មុនបើករដូវកាលរបស់ពួកគេក្នុងប្រទេសស្វីស បន្ទាប់ពីមានដុំសាច់មួយត្រូវបានរកឃើញនៅក្នុងពងស្វាសរបស់គាត់។ខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រវ័យ២៨ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Bundesliga ពី Ajax ក្នុងខែនេះ។
ក្លិប Dortmund បានឲ្យដឹងថា Haller បានត្អូញត្អែរថា គាត់មានអារម្មណ៍មិនស្រួលបន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃចន្ទ ហើយបន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្រ្ត “ដុំសាច់ពងស្វាស” ត្រូវបានរកឃើញ។ ការពិនិត្យបន្ថែមទៀតនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
Haller បាននិយាយថា “សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់សារជាច្រើននៃការគាំទ្រ និងក្តីស្រលាញ់របស់អ្នក ចាប់តាំងពីការប្រកាស។ ខ្ញុំ និងគ្រួសារខ្ញុំសូមអរគុណ ឥឡូវនេះខ្ញុំនឹងផ្តោតលើការជាសះស្បើយរបស់ខ្ញុំឱ្យត្រឡប់មករឹងមាំឡើងវិញ”។
លោក Sebastian Kehl នាយកផ្នែកកីឡារបស់ Dortmund បាននិយាយថា ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Sebastien Haller និងអ្នកដទៃទៀត។
ក្លិប Dortmund ទាំងមូលសង្ឃឹមថា Sebastien ជាសះស្បើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងអាចឱ្យគាត់ឱបម្តងទៀតក្នុងពេលឆាប់ៗនេះ។ “យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងដើម្បីធានាថាគាត់ទទួលបានការព្យាបាលល្អបំផុត” ។
ខ្សែបម្រើ Jude Bellingham របស់ Dortmund និងអតីតមិត្តរួមក្រុម West Ham Haller កីឡាករ Declan Rice ស្ថិតក្នុងចំណោមអ្នកដែលបានបង្ហាញអារម្មណ៍គាំទ្ររបស់ពួកគេផងដែរ។ Bellingham បាននិយាយថា “ចូររឹងមាំឡើង ហើយឆាប់ជាបងប្រុស យើងទាំងអស់គ្នានៅជាមួយអ្នក!”។ ចំណែក Rice បាននិយាយថា “ការគិតនៅជាមួយអ្នកប្អូនប្រុស ខ្ញុំអធិដ្ឋានឲ្យអ្នកឆាប់ជាសះស្បើយ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)