ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានដឹកនាំក្រុមកីឡាករប្រកួតលក្ខណៈមិត្តភាព​ និងបានពិនិត្យមេីល​បង្គោលភ្លេីងធំៗ​ទាំង៨ដេីម​ ដែលបានបំពាក់​រួចរាល់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ នៅល្ងាចថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​  លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានដឹកនាំក្រុមកីឡាករ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ប្រកួតលក្ខណៈមិត្តភាព​ ជាមួយក្រុមកីឡាមហាជន​ នៅពេលកំពុងភ្លៀង ។ 

ក្រោយពីបញ្ចប់ការប្រកួត​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានពិនិត្យមេីល​បង្គោលភ្លេីងធំៗ​ទាំង៨ដេីម​ ដែលបានបំពាក់​រួចរាល់នៅតារាងបាល់ទាត់​វាលស្មៅធម្មជាតិ​ នៅសាលាតម្រង់ទិស​វិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​ ដេីម្បីបេីកភ្លេីងបំភ្លឺសាកល្បង ។ 

បង្គោលភ្លេីងបំភ្លឺធំៗទាំង៨ដេីម​ខាងលេី​ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក​ ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដេីម្បីបំពាក់តារាង​ បង្កភាពងាយស្រួលដល់ការប្រកួតកីឡាផ្សេងៗ ។ ជាមួយគ្នានោះដែរលោកក៏នឹងធ្វេីការបំពាក់គ្រឿងបរិក្ខាបន្ថែមទៀតនៅតាមបង្គោលភ្លេីងទាំង៨ដើមនោះផង៕

ដោយ ៖ សហការី


ចែករំលែក៖