ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ពុំដឹងមានវិបត្តិអ្វីទេបានចងកបញ្ចប់ជីវិតខ្លួននៅក្នុងរោងបាយក្រោយផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងរោងបាយខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃ​ទី២៥ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២៣និង៤៥នាទី​ នៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ  ខេត្ត​កណ្ដាល​។ 

   មន្ត្រីនគរបាលស្រុកកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ ​តុង ស៊ីណាន​ ភេទ​ប្រុស​ អាយុ២៣ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកសិករ មានទីលំនៅក្នុងភូមិដូនស  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ម្ដាយសពបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង១៣និង០០នាទី ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង ភេទប្រុស បានក្រោកពីដេកក៏អង្គុយហូបបាយជាមួយក្រុមគ្រួសារ រួចក៏បានដើរទៅកន្លែងធ្វើការជាមួយពូថ្លៃនៅផ្ទះឈ្មោះនូ ម៉ាឡៃ នៅក្នុងភូមិជាមួយគ្នាដើម្បីផ្សារដំបូលសំយាបផ្ទះ ដែលការងារនេះពួកគេធ្វើរហូតដល់ម៉ោង១៧និង០០នាទីទើបចេញពីធ្វើការដើរមកផ្ទះវិញ ហើយក៏ហូបបាយល្ងាចជាមួយក្រុមគ្រួសារ។ ក្រោយពីហូបបាយរួច ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង តែងតែដើរទៅផឹកស្រាជាមួយមិត្តភក្ដិជាប្រចាំ រហូតទាល់តែស្រវឹងទើបចូលផ្ទះវិញ ។ លុះមកដល់ម៉ោង២៣និង៤៧នាទី ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង បានឆាតជាសឡេងមកបងប្រុសឈ្មោះតុង មេសា (បងបង្កើត)ធ្វើការនៅភ្នំពេញថា: បើមានជាតិក្រោយយើងជួបគ្នាទៀត។ បន្ទាប់ពីឮសូរប្អូនប្រុសឆាតនិយាយបែបនេះឈ្មោះមេសាក៏បានទំនាក់ទំនងតាមទូរស័ព្ទមកអ្នកផ្ទះដើម្បីឱ្យទៅមើលឈ្មោះតុង ស៊ីណាន ហៅឆ្អឹងដែលដេកនៅផ្ទះបាយខាងក្រោយផ្ទះ។ ពេលក្រុមគ្រួសារទៅដល់កន្លែងកើតហេតុក៏ឃើញឈ្មោះតុង ស៊ីណាន ហៅឆ្អឹងធ្វើអត្តឃាត (ចងក)នឹងខ្សែភ្លើងនៅជាប់ននងផ្ទះបាយ។ ឃើញដូច្នេះក្រុមគ្រួសារក៏នាំគ្នាកាត់ខ្សែភ្លើងដែលចងកទម្លាក់សពចុះមុនពេលសមត្ថិកិច្ចមកដល់  រួចបានរាយការណ៍ទៅសមត្ថកិចប៉ុស្តិ៍គគីរ។            ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍គគីរ សហការជាមួយកម្លាំងផ្នែកកោសល្យវិច័យ រួមជាមួយអាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំគគីរចុះទៅធ្វើការពិនិត្យសពជនរងគ្រោះ។

   ការ​ពិនិត្យ​សាកសព នៅលេីដងខ្លួន​​ ជនរងគ្រោះ​មិនមានស្លាកស្នាមអ្វី​គួរឲ្យកត់​សម្គាល់​ឡេីយ​។ តាមការសន្និដ្ឋាន​ ជនរងគ្រោះ​ស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

   ក្រោយ​ពីពិនិត្យ​រួចរាល់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖