រដ្ឋាភិបាលអង់គ្លេសបានឡើងគម្រោងទប់ស្កាត់ការខ្វះថាមពលប្រើប្រាស់ក្នុងរដូវរងាខាងមុខ ។ រដ្ឋាភិបាលនឹងស្នើឱ្យបិទភ្លើងដែលមិនមានសារៈសំខាន់ ក្នុងនោះមានប៉ាណូពាណិជ្ជកម្មជាដើម។
សារព័ត៌មាន Telegraph បានផ្សាយថា រដ្ឋាភិបាលអង់គ្លេសបានឡើងគម្រោងទប់ស្កាត់កង្វះថាមពលអគ្គិសនីនិងឧស្ម័នហ្គាសសម្រាប់ដុតកម្តៅនៅរដូវរងាខាងមុខ ។ ដើម្បីសន្សំសំចៃទុកប្រើប្រាស់ក្នុងពេលចាំបាច់។ ក្រោយពេលគម្រោងខាងលើត្រូវបានអនុម័ត រដ្ឋាភិបាលនឹងប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ អំពាវនាវឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថាមពល ។
នាយកដ្ឋានអគ្គិសនីជាតិអង់គ្លេស បានជួបប្រជុំនាពេលថ្មីៗនេះជាមួយតំណាងក្រុមហ៊ុនឧស្សាហកម្មធំៗ ស្តីពីការប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ។ កិច្ចប្រជុំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ពេលបណ្តាញអគ្គិសនីក្នុងប្រទេសនេះផ្អាកដំណើរការ។
គម្រោងខាងលើរបស់អង់គ្លេស ត្រូវបានដាក់ចេញក្នុងពេលដែលប្រទេសអង់គ្លេស ក៏ដូចជាប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងមូលប្រឈមនឹងកង្វះថាមពល និងតម្លៃថាមពលឡើងថ្លៃ ៕
ដោយ៖ ធីរីណា(រូបថត ៖ RT)