ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ​ អុិន​ សុងនាយករងមន្ទីរប្រឆាំងគ្រឿងញៀន​ បានដឹកនាំប្រតិភូ​UNODC​ចំនួន៤រូប ដេីម្បីអញ្ជេីញទស្សនកិច្ចទីតាំង រោងចក្រផលិតគ្រឿងញៀនមួយកន្លែងនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖​ នាព្រឹកថ្ងៃអង្គារ​ ១៣រោចខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ អុិន​ សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន​ បានដឹកនាំប្រតិភូ​UNODC​ចំនួន៤រូប ដេីម្បីអញ្ជេីញទស្សនកិច្ចទីតាំង រោងចក្រផលិតគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិចុងព្រែក​ សង្កាត់-ក្រុង-ខេត្តស្វាយរៀង ដែលមានសមាសភាពអញ្ជើញចូលរួមដូចខាងក្រោម ៖

១. ចៅក្រមស៊ើបសួរនិងក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ 

២. ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

៣. លោកស្រីអគ្គលេខាធិការរងនិងជាប្រធានមន្ទីរពិសោធន៍​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 

៤. លោកអនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 

៥. លោកស្នងការរង​ លោកនាយការិយាល័យ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ នៃខេត្តស្វាយរៀង

៦. លោកស្រីចៅសង្កាត់ស្វាយរៀងនិងមេភូមិចុងព្រែក​ ព្រមទាំងសហការីអមដំណើរមួយចំនួន។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងលោកស្រីអគ្គលេខាធិការរងនិងជាប្រធានមន្ទីរពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការបើកទីតាំងឃ្លាំងរោងចក្រផលិតគ្រឿងញៀន ខាងលើ ចំនួនបីឃ្លាំងជាបន្តបន្ទាប់ និងបានធ្វើបទបង្ហាញអំពី ឧបករណ៍សម្ភារៈ និងប្រតិបត្តិការនៃការផលិតមួយចំនួន រួមទាំងបង្ហាញពីសារធាតុគីមីផ្សំមួយចំនួននៅក្នុងទីតាំងរោងចក្រផលិតជាក់ស្ដែង ជូនដល់គណៈប្រតិភូUNODCជ្រាប ព្រមទាំងបានធ្វើការបិទទីតាំងឃ្លាំងខាងលេីតាមនីតិវិធី​ នៅវេលាម៉ោង១១និង១០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕

ដោយ៖ ស សម


ចែករំលែក៖