ភ្នំពេញ ៖ សេចក្តីជូនដំណឹងលេខ២៩០ សជណ.អគឧ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពី ការដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ សេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន សម្រាប់ឆ្នាំ ២០២៣-២០២៥។
ក្រសួងទេសចរណ៍ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូន ដល់ប្រតិបត្តិករទេសចរណ៍ និង ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស្ប៉ា ម៉ាស្សាទាំងអស់ សូមអញ្ជើញចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា “ស្តង់ដាសេវាកម្មសិម៉ាស្សារវាស៊ាន (ASEAN SPA SERVICES STANDARD) សម្រាប់ឆ្នាំ ២០២៣ ២០២៥” ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសទិវាទេសចរណ៍អាស៊ានលើកទី៤១ (ATF) នៅប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខនេះ។ ក្រសួងទេសចរណ៍ សូមណែនាំដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ស្ប៉ា- ម៉ាស្សាទាំងអស់ អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំ ដូចខាងក្រោម៖
・ ដំណាក់កាលទី១៖ ខែកក្កដា សីហា ឆ្នាំ២០២២ បេក្ខភាពអាចដាក់ពាក្យស្នើសុំនៅក្រសួងទេសចរណ៍ដោយផ្ទាល់ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត។ សម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាមលេខ ០៨៨ ៧៦៧ ៦៦/០១១ ៧៨០ ៦៨៤។ សូមទាញយកពាក្យស្នើសុំ និងតារាងវាយតម្លៃស្តង់ដាអាស៊ាន តាមរយះ QR CODE នេះ DE
• ដំណាក់កាលទី២៖ ខែកញ្ញា តុលា ឆ្នាំ២០២២
គណៈកម្មការនឹងចុះវាយតម្លៃ និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងស្ថានភាពជាក់ស្ដែងរបស់ បេក្ខភាព ដែលបានដាក់ពាក្យចូលរួមស្នើសុំវិញ្ញាប័នបត្រ និងស្លាកសញ្ញាស្តង់ដាខាងលើ។
・ ដំណាក់កាលទី៣៖ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការនឹងធ្វើការត្រួតពិនិត្យ និងរៀបចំរបាយការណ៍ចុងក្រោយដើម្បីឈានទៅប្រកាស ជ័យលាភី។
・ ដំណាក់កាលទី៤៖ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការនឹងជូនដំណឹងអំពីជ័យលាភីដល់បេក្ខភាពដែលបានស្នើសុំ។
. ដំណាក់កាលទី៥៖ ខែមករា ឆ្នាំ២០២៣ ជ័យលាភី នឹងទទួលពានរង្វាន់ នាឱកាសវេទិការទេសចរណ៍រអាស៊ានលើកទី៤១ នៅប្រទេសឥណ្ឌូនេស៊ី។
អាស្រ័យហេតុនេះ សូមបតិបត្តិករទេសចរណ៍ និងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស្ប៉ា-ម៉ាស្សា ទាំងអស់ចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
ដោយ ៖ សិលា