ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំក្រុមការងារអ៊ាសានលើកទី២៣ ស្តីពីបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ (23rd AWGCME) តាមរយៈប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំក្រុមការងារអ៊ាសានលើកទី២៣ ស្តីពីបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ (23rd AWGCME) តាមរយៈប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាអូតែល ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមានការអញ្ជើញចូលរួមពីបណ្តាលប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូរួមមាន GIZ, UNEP, UNESCAP, ACB, World Bank, NIVA/CSEAS, IGES, IDEA Japan, PEMSEA, COBSEA, ERIA, និងOECD សរុបចំនួន១៥០នាក់។ 

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះ បានពិនិត្យមើលវឌ្ឍភាពលើការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារ AWGCME ដោយផ្តោតសំខាន់លើ៖

១)កម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រ 

២)កម្មវិធីអភិរក្សប្រភេទសត្វជិតផុតពូជនៅតំបន់ឆ្នេរ និងសមុទ្រ 

៣)កម្មវិធីកាត់បន្ថយការកំពប់ និងធ្លាយប្រេង

៤)កម្មវិធីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងសមុទ្រ

៥)បញ្ហាប្រភេទន្រ្ទាននៅតំបន់ឆ្នេរ និងសមុទ្រ (Coastal and Marine Invasive Alien Species)

៦)បញ្ហាបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់នៅតំបន់ឆ្នេរ ៕

ដោយ ៖ សហការី


ចែករំលែក៖