ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរបស់ជប៉ុនជាច្រើនមិនចង់ចាកចេញពីរុស្ស៊ីនោះឡើយ

ចែករំលែក៖

តាមគេហទំព័ររបស់ក្រុមហ៊ុនTeikoku Databank បានឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនចំនួន៧៤ក្រុមហ៊ុន ស្មើនឹង៤០% ក្នុងចំណោម១៦៨ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ីបានប្រកាសចាកចេញពីទីផ្សារនៅរុស្ស៊ី ។ ចំណែកក្រុមហ៊ុនផ្សេងទៀតមិនព្រមចាកចេញនោះឡើយ។
តាមលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតរបស់ Teikoku Databank Ltd បានបង្ហាញឱ្យឃើញថា បណ្តាក្រុមហ៊ុនជប៉ុនដែលរកស៊ីនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវចាកចេញពីប្រទេសនេះចាប់ពីថ្ងៃទី ២៣ខែមិថុនា រហូតដល់ថ្ងៃទី ២២ខែកក្កដា ។ ប៉ុន្តែមកទល់ពេលនេះមានក្រុមហ៊ុនតែ ៧៤ប៉ុណ្ណោះបានចាកចេញពីប្រទេសរុស្ស៊ី។ ក្នុងនោះក្រុមហ៊ុនចំនួន៣៤បានផ្អាកសកម្មភាពតែប៉ុណ្ណោះ រួមមានការបញ្ជាទិញនិងការផ្តល់ទំនិញ ។ ជាមួយគ្នានេះដែរមានក្រុមហ៊ុនចំនួន១៤បានផ្អាកការផលិតនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសរុស្ស៊ី …។
ផលលំបាករបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសរុស្ស៊ី គឺការទិញវត្ថុធាតុដើម ដោយសារតែជប៉ុននិងរុស្ស៊ីបានកាត់ផ្តាច់ទំនាក់ទំនងគ្នា ដោយជប៉ុនបានចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖