ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនទទួលស្វាគមន៍មេដឹកនាំក្រៅប្រទេសដំបូងបង្អស់តាំងពីខែកុម្ភៈ

ចែករំលែក៖

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានក្លាយជាប្រមុខដឹកនាំបរទេសដំបូងដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់តាំងពីខែកុម្ភៈមក ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៦ខែកក្កដា លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និង នាយករដ្ឋមន្ត្រី លី ខឺជាំង។ ប្រទេសទាំងពីរបានចេញសេចក្តីប្រកាសរួមបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី លើវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ និងវិស័យផ្សេងៗទៀតជាច្រើន។
បច្ចុប្បន្នឥណ្ឌូនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ។ តម្លៃនាំចូលទំនិញរបស់ចិនពីឥណ្ឌូនេស៊ីក្នុងពាក់កណ្តាលឆ្នាំ២០២២នេះបានកើនឡើង១/៣ បើប្រៀបធៀបនឹងឆ្នាំ២០២១។
ឥណ្ឌូនេស៊ីគឺជាប្រភពធនធានដើមដ៏សំខាន់សម្រាប់វិស័យសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ក្នុងនោះមានសំរឹទ្ធិ ធ្យូងថ្មជាដើម។ បច្ចុប្បន្នទីក្រុងចាការតា ជាប្រធានប្តូរវេនប្រទេសG20 ។ ក្នុងពេលនេះដែរ ចិនក៏បានគាំទ្រឥណ្ឌូនេស៊ីជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយផងដែរ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TPO


ចែករំលែក៖