ព័ត៌មានទាន់ហេតុការណ៍៖

នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក៖ នាយទាហានដែលបានទទួលផ្លាស់ប្តូរតែងតាំងមុខងារថ្មីត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ៖ ខាងលើនេះជាប្រសាសន៍លើកឡើងរបស់លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា នាយសេនាធិការរងកងទ័ពជើងគោក  នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលលោកនាយកបានប្រគល់សេចក្តីសម្រេចជូននាយទាហានចំនួន២រូបដែលបានផ្លាស់ប្តូរមកពីអង្គភាពសាលានាយទាហានសកម្មមកបម្រើការងារក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការពារជំងឺអុតស្វានិងការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

   លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា បានចូលរួមអបអរសាទរចំពោះនាយទាហានដែលត្រូវបានថ្នាក់លើតែងតាំងប្រគល់មុខងារថ្មីនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់លើ និងបានវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ដែលកន្លងមកបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ ។ សូមបន្តលើកទឹកចិត្តសម្រាប់ទិសដៅអនុវត្តន៍បន្តទទួលបានជោគជ័យតាមផែនការកំណត់ ។

    លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា បានផ្សព្វផ្សាយពីការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងគោរពនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីវិធានការ«៣កុំ ៣ការពារ» ជាប់ជាប្រចាំផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖