ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះបានឱ្យដឹងថា បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូមានចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌មក ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវលេីករណីនេះ ហើយជាលទ្ធផលក្រុមការងារបានរកឃេីញថា ទាំងម្ចាស់គណនីហ្វេសប៊ុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះគឺកំពុងរស់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងធ្វើវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេកហ្វេសប៊ុករបស់ខ្លួនផងដែរ ៕
ដោយ៖សហការី