ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែ.កមាសចំនួន២តម្លឹងពីស្ដ្រីម្នាក់បានសម្រេចនៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់ខ្សែ.កពីស្រ្តីម្នាក់បានសម្រេច នៅសង្កាត់ក្រាំងធ្នង់ខណៈជនរងគ្រោះជិះកង់បីឥណ្ឌាចេញពីផ្ទះ ។

អំពើឆក់ទាំងកណ្តាលថ្ងៃនេះបានកើតឡើងនៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង៥និង៤០នាទីល្ងាច នៅចំណុចផ្លូវបេតុង ខាងលិចវត្តក្រាំងធ្នង់ចម្ងាយប្រហែល ៣០០ ម៉ែត្រ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងរួមទាំងក្រុមគ្រួសារមានគ្នាបីនាក់ប្ដីកូនតូចម្នាក់រួមទាំងស្រ្តីរងគ្រោះបានធ្វើដំណើរចេញពីផ្ទះគោលបំណងទៅលេងកំសាន្តខាងក្រៅដោយប្តីជាអ្នកឌុបស្ត្រីរងគ្រោះជិះនៅខាងក្រោយជាមួយកូន ខណៈធ្វើដំណើរមកដល់ចំណុចទីតាំងកើតហេតុក៏បានលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាក suzuki និចពណ៌សចំនួន  គ្រឿង អត់ស្លាកលេខទាំងពីរ ភ្លាមនោះជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីរងគ្រោះនៅលើកង់បីឥណ្ឌាបានសម្រេចហើយជិះគេចខ្លួនជ្រុលទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យដួលរងការខូចខាតម៉ូតូ។

ជនរងគ្រោះបានបន្តឲ្យដឹងទៀតថាក្រោយពីជនសង្ស័យជិះម៉ូតូបុករថយន្តដួលម៉ូតូហើយជនសង្ស័យបានរត់ឡើងលើម៉ូតូ suzuki និចពណ៌សមួយគ្រឿងទៀតដែលជាបក្ខពួករបស់ខ្លួនហើយបើករត់គេចខ្លួនបាត់ស្រមោលតែម្ដងដោយបន្សល់ទុកម៉ូតូមួយគ្រឿងនឹងទូរស័ព្ទដៃចំនួនមួយនៅនឹងកន្លែងកើតហេតុ។

(សម្ភារៈដែលបាត់បង់ខ្សែ.កមាសចំនួន ២តម្លឹងត្រូវបានជនសង្ស័យឆក់យកទៅបាត់)។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុហើយយកម៉ូតូរបស់ជនសង្ស័យមួយគ្រឿងនិងនាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖