ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ របស់សម្តេចនូវរូបថត ១សន្លឹក ដែលសម្តេចមិនដឹងថា, អ្នកណាជាអ្នកថត ! 

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។

សម្តេចតេជោ បានលើកឡើងថា, បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖

១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។

២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ចិកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ឬ៤៥ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន បន្តថា, ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?ខ្ញុំសូមអរគុណទុកជាមុន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖