ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នារីម្នាក់ដែលធ្លាក់ពីលើអគារ SkyTree ( ស្កាយទ្រី) ស្លាប់ភ្លាមៗនោះ គឺគាត់លោតពីជាន់ទី២៥

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់មានវ័យ២២ឆ្នាំបានលោតពីលើអគារឈ្មោះ SkyTree(ស្កាយទ្រី) ជាន់ទី២៥ ស្លាប់ភ្លាមៗនៅនឹងទីតាំងកើតហេតុ ដោយសារតែមានវិបត្តិផ្លូវចិត្ត និងជំងឺ depression ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅអគារSky Tree Hotel ដែលមានទីតាំងចុះពីផ្លូវលេខ៧០បន្តិចស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

    បើតាមសម្តីសាច់ញាតិរបស់ជនរងគ្រោះបានឱ្យដឹងថា នារីស្រស់ស្អាតដែលធ្លាក់ពីលើអគារស្កាយទ្រី ជាន់ទី២៥ នេះមានឈ្មោះមួយ ទៀង អាយុ២២ឆ្នាំ មានបងប្អូន៣នាក់ ស្រីទាំង៣។ នាងគឺជាកូនស្រីច្បងក្នុងគ្រួសារ ម្តាយរបស់នាងបានស្លាប់កាលពី៤ឆ្នាំមុន ហើយមានឪពុកជាអ្នករត់ឡំប្រឺតានិងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ។ នាងមួយ ទៀងជាអ្នកលក់ឡេតាមអនឡាញ នាងមានជំងឺ depression ហើយមុនពេលកើតហេតុនាងបានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់នាងតាមរយៈទូរស័ព្ទ ហើយនៅពេលនោះសង្សាររបស់នាងបាននិយាយទូរស័ព្ទទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូដេីម្បីឱ្យទៅជួយមើលនាង តែជាក់ស្ដែងខុនដូបន្ទប់របស់នាងត្រូវបានចាក់សោបិទជិត លុះមួយសន្ទុះក្រោយមកនាងក៏លោតទម្លាក់ខ្លួនចុះមកខាងក្រោមតែម្ដង។

    ក្រោយពេលកើតហតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះហើយបានសន្និដ្ឋានថា នាងពិតជាលោតសម្លាប់ខ្លួនឯងពីជាន់ទី២៥ ប្រាកដមែន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពនារីរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖