នៅថ្ងៃទី២៩ ខែកក្កដា កូរ៉េខាងជើងមិនមានករណីកើតជំងឺគ្រុនក្តៅឡើយ ប៉ុន្តែជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមក ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩លើកដំបូងបំផុតកាលពីខែឧសភាឆ្នាំ២០២២។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៣០ខែកក្កដា បានប្រកាសថា មិនមានករណីគ្រុនក្តៅ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គិតពីយប់ថ្ងៃទី២៩ខែកក្កដាមក។ ចាប់តាំងពីខែមេសាមកទល់ពេលនេះ កូរ៉េខាងជើងមានករណីគ្រុនក្តៅដល់ទៅ៤,៨លាននាក់ ក្នុងនោះ៩៩,៩%បានជាសះស្បើយ និងនៅមាន២០៤ករណីកំពុងតែព្យាបាល។
ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ១២ខែឧសភា បានប្រកាសរកឃើញករណីកើតជំងឺអូមីក្រុងបំប្លែងថ្មី BA.2 ដែលជាការចាប់ផ្តើមឆ្លងរាលដាលប្រភេទថ្មីនៅលើទឹកដីកូរ៉េខាងជើង។ តាំងពីពេលនោះមកកូរ៉េខាងជើងបានប្រកាសអាសន្នបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ -១៩ ។ នៅពេលនេះដែរនាយកដ្ឋានគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ។
នៅពេលនេះដែរ មានពលរដ្ឋកូរ៉េខាងជើងប្រមាណ២៥លាននាក់នៅមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅឡើយទេ។ ប៉ុន្តែនៅពេលនេះកូរ៉េខាងជើងបានគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងល្អដោយមិនមានករណីឆ្លងថ្មីទៀតឡើយ៕
ដោយ៖ ធីរីណា(រូបថត ៖ Kyodo/TTXVN)