ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះកីឡាការិនី វិត ចន្ថា ដែលទទួលបានមេដាយមាសលើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
ដោយ ៖ សុខ ខេមរា