ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវវស្សាឆ្នាំនេះ រងការខូចខាត ៥ស្រុក ចំនួន ៧.៤០៩ហិកតា ខូចខាតទាំងស្រុងចំនូន៣.៧៩៣ហិកតា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្រូវប្រជាពលរដ្ឋចំនួន៥ភូមិ ទី១ភូមិបូពឹង ទី២ភូមិខ្សាច់ជីរស់ ទី៣ភូមិកំពង់គោលើ ទី៤ភូមិកំពង់គោក្រោម និងទី៥ភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងទទួលរងការលិចលង់ដោយសារតែ ភ្លៀងធ្លាក់ និងទឹកជំនន់ ជិត២.០០០ហិកតា។

    តាមការរៀបរាប់របស់ប្រជាកសិករដែលធ្វើស្រែនៅតំបន់នោះឱ្យដឹងថា ជារៀងរាល់ឆ្នាំ ពុំដែលមានទឹកធំធ្វើឱ្យខូចផលដំណាំស្រូវរបស់ពួកគាត់នោះទេ ទើបតែឆ្នាំនេះស្ថានភាពទឹក បង្កផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ 

    ពួកគាត់រៀបរាប់បន្តទៀតថា កាលពីរដូវទឹកសម្រកពួកគាត់អាចធ្វើស្រូវ យ៉ាងហោចណាស់ក៏បាន ៧តោន ក្នុង១ហិកតា ប៉ុន្តែឆ្នាំនេះពួកគាត់ធ្វើស្រូវបានត្រឹមតែ ៣តោនប៉ុណ្ណោះ ក្នុង១ហិកតា ដោយសារតែការលិចលង់ ច្រូតមិនទាន់ ទើបធ្វើឲ្យពួកគាត់ច្រូតស្រូវបានតិចតួច។ ម្យ៉ាងវិញទៀតចំពោះតម្លៃស្រូវបច្ចុប្បន្ន ពួកគាត់លក់បាន ១គីឡូក្រាម តម្លៃ ៦០០រៀល ទៅ ៧០០រៀល ដោយឆ្នាំមុនពួកគាត់លក់បាន ១គីឡូក្រាម តម្លៃ ៨០០រៀល ទៅ ៩០០រៀលផងដែរ។ កត្តាទាំងអស់នេះហើយ ធ្វើឲ្យពួកគាត់មានការត្អូញត្អែរ ដោយសារតែបញ្ហាតម្លៃស្រូវចុះទាប  ពួកគាត់ជួបផលពិបាកក្នុងការផ្គត់ផ្គង់ ទ្រទ្រង់តម្លៃទីផ្សារខ្ពស់នៃតម្រូវការប្រើប្រាស់ ដូចជាជី  ប្រេង និង ថ្នាំ ។ល។

     ជាមួយគ្នានេះ លោកតឿ ផល្លា ជំទប់ទី១ ឃុំកំពង់គោ ក៏បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះថា ស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើនេះ  ពិតជាត្រូវបានលិចលង់ អស់ប្រមាណជិត២.០០០ហិកតា។ ដូចនេះក្នុងនាមលោក ជាអាជ្ញាធរដែនដី  សូមអំពាវនាវ ដល់មន្ទីរពាក់ព័ន្ធនានា ជាពិសេស មន្ទីរធនធានទឹក ឧតុនិយម ជួយចុះពិនិត្យដល់តំបន់អូរតូចឡាក ស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។  ដើម្បីស្នើសុំជួយដោះស្រាយធ្វើទ្វារទឹកធារាសាស្ត្រ  ដើម្បីឱ្យប្រជាពលរដ្ឋអាស្រ័យផលនៅរដូវទឹកតំឡើង ជាតម្រូវការពេលស្រូវរបស់ពួកគាត់មិនទាន់ប្រមូលផលអស់ គឺ  យើងមានទ្វារទឹកសម្រាប់បិទ លុះប្រជាកសិករប្រមូលផលអស់ហើយយើងបើកទ្វារទឹកវិញ  ដើម្បីឲ្យទឹក និង ត្រីចរាចរណ៍ចេញចូលទៅមកធម្មតា ។

     លោកអ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានអោយដឹងថា បញ្ហាខាងលើនេះគឺបានគឺដោយសារទឹកភ្លៀង ជាប់ៗគ្នា សឹងរាល់ថ្ងៃ មួយណាដោយទឹកស្ទឹងសែនក៏ឡើងខ្លាំងផងដែរ ក្នុងនាមរួបលោកអាជ្ញាធរចូលរួមសោគស្តាយខ្លាំងណាស់ ព្រោះតែគ្រោះធម្មជាតិ១នេះ ។ លោកក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ពីសុខ សុវត្ថិភាព ព្រោះទឹកជំនន់ម្តង មានការពិបាក បើសភាពទឹកមិនល្អសូមចល័តរកទីទួលសុវត្ថិភាព។ 

ទន្ទឹមនោះដែរ លោកប៉ែន វណ្ណរិទ្ធប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានអោយដឹងថា បញ្ហានេះរួបលោកកំពុងមានការព្រួយបារម្ភខ្លាំងណាស់ ហើយចំនួនលិចលង់ស្រូវរបស់ប្រជាកសិករ អាចមានចំនួនលើសពីចំនួនខាងលើទៀត ។

      លោកប្រធានមន្ទីរបានបន្ថែមថា មកដល់ពេលនេះមន្ត្រីក្រោមឱវាទកំពុងតែប្រមូលទិន្និន័យរងការខូចខាត់ស្រូវវស្សា តាមបណ្តាល ឃុំ នៃស្រុក ចំនួន៥ស្រុក ផ្ទៃដីប៉ះពាល់ និងខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀង សរុប ចំនួន ៧៤០៩ហិកតា ខូចខាតទាំងស្រុងចំនូន  ៣៧៩៣ហិកតា  រួមមានៈ ១ស្រុកបារាយណ៍ ចំនួន ៧៥៦ហិកតា ២ស្រុកកំពង់ស្វាយ ចំនួន ៤៤២៥ហិកតា ៣ក្រុងស្ទឹងសែន ចំនួន ២៨៥ហិកតា ៤ស្រុកសន្ទុក ចំនួន ៩៧៧ ហិតា និងស្រុកតាំងគោក ចំនួន ៩៦៦ហិកតា ៕

ដោយ៖សហការីកំពង់ធំ


ចែករំលែក៖