ព័ត៌មានទាន់ហេតុការណ៍៖

មានជនភៀសខ្លួនអ៊ុយក្រែន ៦,៣លាននាក់ទៅកាន់អឺរ៉ុប ចាប់តាំងពីផ្ទុះសង្គ្រាម

ចែករំលែក៖

តាមការលើកឡើងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃ ទី ២៤ ខែកុម្ភៈ ដល់ថ្ងៃ ទី ៣ ខែសីហា ឆ្នាំ ២០២២ មានជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ទៅ ៦,៣លាននាក់ បានចាកចេញពីអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប ។ ក្នុងនោះមាន៣,៧ លាននាក់ បានចុះឈ្មោះក្នុងកម្មវិធីជំនួយពីបណ្តាប្រទេស។
តាមតួលេខរបស់អង្គការ(UNHCR) ដែលបានប្រកាសកាលពីថ្ងៃទី ៣ខែសីហាថា មានជនភៀសខ្លួនអ៊ុយក្រែន សរុប 6.303.237 នាក់ បានទៅកាន់ប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប ក្នុងនោះមាន រុស្ស៊ី ជាង១,៩លាននាក់ ប៉ូឡូញមានជាង១,២លាននាក់ អេស្ប៉ាញជាង ១សែននាក់ សាធារណរដ្ឋឆែកជាង១៥៧ពាន់នាក់ អុីតាលីជាង ១៣១ពាន់នាក់ …។
តាមការប្រកាសរបស់ UNHCR ក្រោយពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធាទៅលើប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៤ខែកុម្ភៈ មានជនជាតិអ៊ុយក្រែនជាង ១០,៣លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ប៉ុន្តែ ក្រោយមកក៏មានពលរដ្ឋជាង៤លាននាក់ ក៏បានសម្រេចវិលត្រឡប់ទៅកាន់ ប្រទេសវិញ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖