ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនទៅបុកម៉ូតូមួយគ្រឿងនៅពីមុខបត់មិនប្រុងប្រយ័ត្នបណ្តាលឱ្យដួលរងរបួសធ្ងន់២នាក់ស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅវេលាម៉ោង០៦និង០០នាទីល្ងាចថ្ងៃទី០៣ខែសីហាឆ្នាំ២០២២  មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកម៉ូតូ  ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង) នៅចំណុចមុខផ្លូវចូលរហាត់ទឹក ស្ថិតក្នុងភូមិសួនអំពៅលិច  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់សន្លប់និងម្នាក់រងរបួសស្រាលនិងខូចខាតម៉ូតូ ២គ្រឿង ។

សមត្តកិច្ចនគរបាលជំនាញនៃអធិការក្រុងបានបន្តថា÷ជនរងគ្រោះទាំង៣នាក់ ទី១អ្នកបើកបរម៉ូតូអត់មានស្លាកលេខឈ្មោះ ឈឿន វិបុល ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្រង់មានជ័យ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( រងរបួសធ្ងន់)។

ទី២អ្នករួមដំណើរឈ្មោះ អាន វ៉ាន់នី ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន(រងរបួសធ្ងន់សន្លប់១សន្ទុះ)។

ទី៣ភាគីម្ខាងទៀត ឈ្មោះ ចិន សុខុម ភេទប្រុសអាយុ៦៥ឆ្នាំមុខរបររត់ម៉ូតូឌុប, បើកបរម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង,AO-1103 ( រងរបួសជើងខាងស្តាំ ស្រាល)។ 

 មូលហេតុគ្រោះថ្នាក់នេះបណ្តាលមកពី កត្តាមនុស្ស៖ បើកបរបត់ខ្វះការប្រុងប្រយ័ត្ន និងភាគីម្ខាងទៀតបើកបរក្នុងល្បឿនលឿន។ បច្ចុប្បន្ន៖ ជនរងគ្រោះទាំង៣នាក់មិនបានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទេ។  គូភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅមុខនគរបាលផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីដោះស្រាយគ្នា យកម៉ូតូទាំង២ទៅជួសជុលរៀងៗខ្លួន ៕

ដោយ៖ស សារ៉េត


ចែករំលែក៖