ព័ត៌មានទាន់ហេតុការណ៍៖

Pogba សម្រេចចិត្តប្រឆាំងនឹងការវះកាត់ជង្គង់ដើម្បីរក្សាក្តីសង្ឃឹមបង្ហាញខ្លួននៅ World Cup

ចែករំលែក៖

កីឡាករ Paul Pogba បានសម្រេចចិត្តមិនទទួលការវះកាត់ជង្គង់របស់គាត់ទេ ហើយបានសម្រាក និងការស្តារឡើងវិញដើម្បីឲ្យគាត់មានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងឱ្យប្រទេសបារាំងក្នុងការប្រកួត World Cup នៅចុងឆ្នាំនេះក្នុងប្រទេសកាតា

ខ្សែបម្រើក្លិប Juventus រូបនេះបានធ្វើឱ្យខូចខាតដល់សរសៃពួររបស់គាត់នៅក្នុងវគ្គហ្វឹកហាត់ដំបូងរបស់គាត់ជាមួយក្លិបកាលពីចុងខែមុន ខណៈដែលពួកគេកំពុងធ្វើដំណើរប្រកួតមុនរដូវកាលនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ការ​វះកាត់​នឹង​ធ្វើ​ឱ្យ​គាត់​មិន​ចូល​រួម​ការ​ប្រកួត World Cup នៅកាតា ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ដល់ថ្ងៃទី១៨​ខែ​ធ្នូ។​ សារព័ត៌មាននៅប្រទេសអុីតាលីបានឲ្យដឹងថាការហ្វឹកហាត់របស់កីឡាករ Pogba នេះនឹងមានរយៈពេលសប្តាហ៍នៅក្នុងកន្លែងហាត់ប្រាណ និងអាងហែលទឹកបន្ទាប់មកពីរសប្តាហ៍នៃការងារបុគ្គល។ អ្វីៗដំណើរការល្អ Pogba នឹងត្រលប់មកវិញទាន់ពេល ដើម្បីអាចរៀបចំការប្រកួត World Cup ដែលបារាំងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយអូស្ត្រាលីនៅទីក្រុង Doha នៅថ្ងៃទី២២ ខែវិច្ឆិកា។

សារព័ត៌មានកីឡាបារាំងក៏បានឲ្យដឹងកាលពីថ្ងៃពុធដែរថា ការសម្រេចចិត្តរបស់ Pogba បានធ្វើឱ្យគាត់ជួបបញ្ហាជាមួយក្លិបថ្មីរបស់គាត់ ដែលចង់ឱ្យគាត់ទទួលការវះកាត់ និងខកខានការប្រកួត World Cup ដូច្នេះគាត់អាចត្រលប់មកវិញសម្រាប់ពួកគេនៅក្នុងផ្នែកទីពីរនៃរដូវកាលនេះ។

ខ្សែបម្រើ Pogba បានត្រលប់មកក្រុម Juventus វិញហើយ បន្ទាប់ពីមានភាពច្របូកច្របល់ជាច្រើនរដូវកាលនៅក្លិប Manchester United

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖