ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ពន្យល់ភាពចាំបាច់មួយចំនួនពាក់ព័ន្ធការធ្វើវិសោធនកម្មលើកទី១០

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ភាពចាំបាច់មួយចំនួនពាក់ព័ន្ធការធ្វើវិសោធនកម្មលើកទី១០ ដោយសម្ដេចមានប្រសាសន៍ថា, ឥឡូវនិយាយអំពីរឿងកែរដ្ឋធម្មនុញ្ញ បើអ្នកឯង ថាម្ចាស់ការកែ លើកសំណើកែ ដោយគ្មានបញ្ជាពីហ៊ុនសែន ..ខ្ញុំនិយាយថាបញ្ជាអញ្ចឹងសោះ ព្រោះទូរស័ព្ទទៅ សូម្បីតែថ្ងៃហ្នឹង ជាថ្ងៃមាឃបូជា គឺចេញពីភ្នំចេត្តរើស្យ មកធ្វើលិខិតភ្លាម អត់នៅយូរ , ២ម៉ោងក្រោយទទួលបានលិខិត!  តើនោះជាអ្វី? សម្ដេចបានមានប្រសាសន៍លើកឡើងថា, បើសិនជាខ្ញុំល្ងង់ ខ្ញុំមិនអាចប្រើក្បាលអ្នកឯងបានទេ អ្នកឯងត្រូវចាំកន្លែងហ្នឹង ! ឥឡូវបើនិយាយពីអ្នកឯង អ្នកឯងថាមិនបានហ៊ុនសែនប្រើ ! ហេតុអី្វអ្នកឯងស្នើកែរដ្ឋធម្មនុញ្ញ ? ហើយធ្វើបាន  .. ដល់ឥឡូវយើងកែរដ្ឋធម្មនុញ្ញ បែរជាយើងធ្វើមិនបាន ។

សម្ដេចមានប្រសាសន៍ទៀតថា, អស់លោកបណ្ដាបក្សដទៃ ! និងអស់លោកបណ្ឌិតដទៃ ! គួរយល់ គួរដឹងអំពីប្រវត្តិ នៃវិសោធនកម្ម ! រដ្ឋធម្មនុញ្ញរបស់កម្ពុជាផង មិនមែននឹកឃើញ ចេះតែថា ចេះតែធ្វើទេ..បំពេញនូវចន្លោះប្រហោង ដែលវាត្រូវធ្វើ ។ សម្ដេចលើកឡើងថា, ឥឡូវមានចំណុចពីរដែលខ្ញុំ បកស្រាយអាកន្លែងហ្នឹង ! ដោយខ្ញុំមិនយកថ្ងៃនេះ ជាថ្ងៃតបតទេ តែខ្ញុំគ្រាន់តែពន្យល់ ! ប្រជាពលរដ្ឋអោយបានដឹង ថា, បើសិនជាហ៊ុនសែន ល្ងង់ហើយ តើមានអ្នកណាជាអ្នកចេះទៀត ! ព្រោះ អាអ្នកចេះ ដែលថា, ហ៊ុនសែនល្ងង់ ត្រូវបានហ៊ុនសែនប្រើក្បាលវា, ហើយប្រើចង់អាគន្លឹះធំទៀត មិនមែនគន្លឹះតូចទេណា ! កែពី២ភាគប៣ មក ៥០ បូក១ គឺស្មើនឹងការប្រគល់ផែនដីអោយហ៊ុនសែនកាន់តើ ! សំណាងហើយឲ្យហ៊ុនសែនកាន់នោះ គឺ ហ៊ុនសែន រក្សាស្ថេរភាព និងសន្តិភាពបានដល់រាល់ថ្ងៃ ហើយអភិវឌ្ឍប្រទេស។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈសម្តេចអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ។ 

សម្ដេចថ្លែងទៀតថា, បោះឆ្នោតហើយគាំងៗ ! .. អាប្រព័ន្ធ២/៣ , បើអញ្ចឹងត្រូវការ ៥០+១, ។ អញ្ចឹងទេ ! មុននឹងនិយាយមក ថា ហ៊ុនសែន ភ្លើ ល្ងង់ .. អញ្ចឹងត្រូវគិតថា, បើអាល្ងង់ បើអាភ្លើនឹងប្រើ ! លោកឯងបានហើយ តើលោកឯងជាអ្វី ? អាហ្នឹងទីមួយ ! ។ សម្ដេចលើកឡើងទៀតថា, ទីពីរ បើមិនមែន ហ៊ុនសែន ជាអ្នកប្រើលោកឯងទេ ហើយលោកឯងម្ចាស់ការធ្វើ ម៉េចលោកឯងហ៊ានស្នើធ្វើកែរដ្ឋធម្មនុញ្ញ ! តែឥឡូវចោតហ៊ុនសែនថា, ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ..អញ្ចឹងនោះត្រូវគិតថា២/៣ មក៥០+១ គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅវិញទេ ! ប៉ុន្តែមិនមែនជាការរដ្ឋប្រហាររដ្ឋធម្មនុញ្ញទេ មនុស្សជាការដោះស្រាយ ខាងការឆក់គាំងខាងផ្នែកនយោបាយ ក្រោយការបោះឆ្នោត។ ឥឡូវខ្ញុំសុំបង្ហាញ ហេតុអីបានជាយើង ! ឯកឧត្តម កើតរិទ្ធ បានបកស្រាយហើយ ប៉ុន្តែខ្ញុំចង់ បកស្រាយបន្ថែម ព្រោះថា ជួនកាល សំឡេងឯកឧត្តម កើតរិទ្ធ បានលឺច្បាស់ៗ ពន្យល់ល្អបំផុតហើយ ប៉ុន្តែជួនកាលការចាប់អារម្មណ៍ទៅលើចំណុច គ្រាន់តែប្រើសំឡេងឡើងចុះ ក៏អាចជាការទាក់ទាញមួយ ន័យការយល់ដឹងដែរ ! ខ្ញុំលើកឧទាហរណ៍ . ទៅលើចំណុចនេះ ដែលវាអាចនាំទៅដល់គ្រោះថ្នាក់ បើយើងមិនបានគិតពីឥឡូវ ! នោះនៅត្រង់ពាក្យថា, តំណែង នៅពេលតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ  ,គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ចំណុចត្រង់នេះ បូកជាមួយនឹងរដ្ឋាភិបាលត្រូវបានទម្លាក់ គ្មានការចែងនៅកន្លែងណាមួយទាល់តែសោះ , នាយករដ្ឋមន្ត្រីស្លាប់ភ្លាម ! រដ្ឋាភិបាលរលាយតែម្ដង ! តើយើងគួរដាក់បម្រុងទុក នៅកន្លែងហ្នឹង ! អញ្ចឹងបានមានកថាខណ្ឌមួយនិយាយដាច់ដោយឡែក ទាក់ទិនជាមួយនឹងរដ្ឋាភិបាលត្រូវទម្លាក់ ! នៅក្នុងកថាខណ្ឌនោះ មាត្រានោះ អត់បាននិយាយថា, អ្នកឯងទម្លាក់ចេញពីតំណែងហើយ ..តើអ្នកណាទទួលខុសត្រូវ អញ្ចឹងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់ បើគណៈរដ្ឋមន្ត្រីត្រូវទម្លាក់ គឺនាំគ្នាកាន់កាតាបដើរទៅផ្ទះ បើអញ្ចឹងមានអ្នកណា គ្រប់គ្រងប្រទេស ? 

សម្ដេចតេជោ ហ៊ុនសែន បានថ្លែងទៀតថា, អញ្ចឹងហើយបានជាយើងដាក់នៅក្នុងរដ្ឋធម្មនុញ្ញ របស់យើងថា, គណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែងនេះ ត្រូវធ្វើការងារដឹកនាំ ជាប្រចាំថ្ងៃរហូតទៅដល់ គណៈរដ្ឋមន្ត្រីមួយត្រូវបានបង្កើត ។ ឥឡូវមើលអង់គ្លេសនុះ ! នាយករដ្ឋមន្ត្រីចនសុន ត្រូវលាលែងពីដំណែងហើយ ! ក៏ប៉ុន្តែឥឡូវនេះគាត់ ជានាយករដ្ឋមន្ត្រីនៅចាំផ្ទះ គេកំពុងតែជ្រើសរើសនាយករដ្ឋមន្ត្រី ថ្មី ដូច្នេះទោះបីជាអ្នកឯងលាតំណែងក៏ដោយ ក៏អ្នកឯង នៅចាំផ្ទះសិន រហូតដល់គណៈរដ្ឋមន្ត្រីមួយ បង្កើតឡើងដើម្បីទទួលខុសត្រូវដឹកនាំបន្ត តើរដ្ឋធម្មនុញ្ញយើងបានចែងទេកន្លែងហ្នឹង ! អត់ទាន់មានចេញទេ , គណៈរដ្ឋមន្ត្រីដែលទម្លាក់ត្រូវទម្លាក់ , អត់មានចែងទាល់តែសោះ ។ ឥឡូវនិយាយអំពីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គឺមានស្ថានភាពពីរបែប : ស្ថានភាពមួយ គឺស្ថានភាពនាយករដ្ឋមន្ត្រីស្លាប់តែម្តង អញ្ចឹងបានជាចែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ នៅទីនេះគឺ គ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងរដ្ឋធម្មនុញ្ញ យើង ដែលមិនទាន់បានបំពេញបន្ថែម ដោយសារតែវាកើតឡើងដោយស្ថានភាពច្របូកច្របល់គ្មានរដ្ឋាភិបាលតែម្ដង ព្រោះបើនិយាយពីតំណែងនាយករដ្ឋមន្ត្រីត្រូវបានទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ! អ្នកណាទទួលបន្ទុករៀបចំ ! អត់ទេ..អញ្ចឹងបាននៅកន្លែងនេះ ប្រសិនបើកនាយករដ្ឋមន្ត្រីស្លាប់ ! ឧបនាយករដ្ឋមន្ត្រី ដែលត្រូវតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី ត្រូវទទួលខុសត្រូវ ដឹកនាំការងារប្រចាំថ្ងៃ ដើម្បីមុនពេលមាននាយករដ្ឋមន្ត្រីថ្មីមកកាន់ តំណែងជំនួស គឺមិនឲ្យមានការខ្វះការហាត់ទៅលើកន្លែងហ្នឹងទេ ! បំពេញចន្លោះដែលនៅខ្លះខាត .. អាហ្នឹងនៅទំនេរជាស្ថាពរដោយសារការស្លាប់ ! ឥឡូវសាកល្បងមើល៍ . ឧទាហរណ៍ខ្ញុំចេញពីហ្នឹងទៅងាប់ , បើមិនរត់ជានើជើងគ្នា,អោយថ្វាយបង្គំ  ! ហើយពេលហ្នឹង អ្នកណាខ្លាំង អ្នកនឹងឈ្នះ.. ព្រោះរដ្ឋធម្មនុញ្ញមិនទាន់មានចូលជាស្ថាពរនៅឡើយ នេះជាចំណុចដែលត្រូវមើលឃើញ ! ឯ ការ តំណែងនាយករដ្ឋមន្ត្រីត្រូវទំនេរជាស្ថាពរមួយទៀត នោះគឺនាយករដ្ឋមន្ត្រីលាលែងពីតំណែង , នាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង អត់បានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នោះទេ និយាយរួមនៅក្នុងតំណែងនាយករដ្ឋមន្ត្រី ទំនេរជាស្ថាពរ ទាំងស្លាប់ ទាំងលាលែងគឺអត់មានចែង ទាល់តែសោះ ! មានអ្នកខ្លះលើកឡើងថា, នាយករដ្ឋមន្ត្រីលាលែង ដាក់ទៅព្រះមហាក្សត្រ និងប្រធានសភា ចុះបើគេចង់ដាក់ត្រឹមសភាទេ គេចង់អនុវត្តសភានិយម ប៉ុន្តែអ្នកកុំភ្លេចឲ្យសោះ ! ព្រះមហាក្សត្រគឺជា ព្រះប្រមុខរដ្ឋ បើប្រមុខរដ្ឋអ្នកតែងតាំង គឺអ្នកឯងដាក់សំណើសុំ លាលែងទៅអ្នកតែងតាំងហ្នឹង គឺព្រះមហាក្សត្រ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖