ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាលយកវ៉ាក់សាំងអុតស្វាដែលជាវ៉ាក់សាំងតេស្តរបស់រុស្ស៊ីយកទៅពិសោធន៍។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាបែបនេះក្នុងពេលសម្ដេចទទួលសញ្ញាបត្របណ្ឌិតកិត្តយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៥ ខែសីហានេះ។
សម្ដេចថា ជំងឺអុតស្វាហាក់មានការពិបាកព្យាបាលជាងជំងឺកូវីដ-១៩ ទៅទៀត ខណៈអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ានៅតែត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃជំងឺនេះដដែល។
បើតាមសម្ដេចតេជោ ប្រទេសរុស្ស៊ីបានផ្ញើវ៉ាក់សាំងសម្រាប់ធ្វើតេស្តចំនួន៥០០តេស្តមកកាន់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន បានបញ្ជាដល់ក្រសួងសុខាភិបាល យកវ៉ាក់សាំងអុតស្វារបស់រុស្ស៊ីទៅធ្វើតេស្ត ! ការថ្លែងបែបនេះខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ៕
ដោយ ៖ សិលា