ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើចំណុចបំបែកបឹងស្រុកសណ្តាន់ ត្រូវបានជនល្មើសកលួចកាប់បំផ្លាញយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន

ចែករំលែក៖

    ខេត្តកំពង់ធំ ៖ លោក ស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនអាចលើកលែងបានទេចំពោះជនទាំងឡាយណាដែលបានលួចកាប់បំផ្លាញព្រៃឈើដើម្បីយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន។ ការលើកឡើងនេះនាឱកាសលោកស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ចំណុចពិនិត្យទីតាំងថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើចំណុចបំបែកបឹង ស្ថិតនៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ 

     លោកស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈខេត្តកំពង់ធំបានបន្តទៀតថា ទីតាំងខាងលើនេះគឺខាងរដ្ឋបាលព្រៃឈើបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំ ម្តងរួចហើយ។ ក៏ប៉ុន្តែជនល្មើសទាំងអស់នោះបានធ្វើសកម្មភាព មកកាប់បំផ្លាញព្រៃពេលយប់ជ្រៅ កាប់បណ្តើរដុតបំផ្លាញបណ្តើរ បានលួចយកកូនស្វាយចន្ទីមកដាំបណ្តើរ និងបានដាំដំឡូង និងបោះរបងជុំវិញដី។ 

    ចំពោះលោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០នាទី មន្ត្រីមានសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ដឹកនាំដោយលោក សៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ សហការជាមួយមន្ត្រីអនុវត្តន៍គម្រោងវ៉េតបូក សហការជាមួយកម្លាំងតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ កម្លាំងសហគមន៍ មេឃុំមានរិទ្ធ និងប៉ុស្តិ៍រដ្ឋបាលមានរិទ្ធ បានចុះប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបបទល្មើសការ កាប់រុករានដីព្រៃឈើ ស្ថិតនៅទីតាំងថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើ នៅក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ក្រុមការងារបានប្រទះឃើញទីតាំងដីព្រៃឈើទទួលរងការកាប់រានព្រៃហ៊ុមព័ទ្ធ ឈូសឆាយដីព្រៃ កាន់កាប់ដីព្រៃឈើ ចំនួន ០១កន្លែង នៅចន្លោះចំណុចនិយាមកា(៥៣៧៦៥២-១៤៤៥៩៩២,៥៣៧៨៣៩-១៤៤៥៩៨៤,៥៣៧៨២៨១៤៤៥៧៩៧,៥៣៧៥៨៥-១៤៤៥៨១១ និង៥៣៧៦៥៦-១៤៤៥៣៩៧) មានផ្ទៃដីទំហំ ៣២២៨២១៦ ស្ថិតនៅទីតាំងផ្ទាល បណ្តុះកូនឈើរដ្ឋបាលព្រៃឈើ ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ឡើយ ដែលប្រព្រឹត្តិឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ។

    សម្រាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានចេញលិខិតប្រកាសជូនដំណឹងលេខៈ២៣៣ ផរព.សណ ដើម្បីស្វែងរកម្ចាស់ដី ខាងលើ តែគ្មានជនណាម្នាក់អះអាងថាជាដីរបស់ខ្លួនឡើយ ។ តាមការពិនិត្យលើផែនទីដីគម្របព្រៃឈើឆ្នាំ២០០២ ទីតាំងដីព្រៃទទួលរងនូវការកាប់រាន ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើ យកដីធ្វើកម្មសិទ្ធ ជាប្រភេទព្រៃស្រោង ។

    លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានឱ្យដឹងថា ដីព្រៃឈើខាងលើនេះចំណុចថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើ គឺមិនអាចលើកលែងទេចំពោះជនទាំងឡាយណាហ៊ានកាប់បំផ្លាញ ហើយចំពោះបញ្ហាខាងលើនេះ ដីកា ដកហូតវិញ ៕

ដោយ៖ មុន្នី


ចែករំលែក៖