សហគមន៍អន្តរជាតិបានប្រតិកម្មក្នុងពេលសង្គ្រាមវាយប្រហារនៅតំបន់កាហ្សាកាន់តែកើនឡើងខ្ពស់ ។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលបានចេញបញ្ជាឱ្យបន្តវាយប្រហារ ទៅលើទីតាំងនានាក្នុងតំបន់កាហ្សា។
ក្នុងពេលជាមួយគ្នានេះដែរ អគ្គមេបញ្ជាការកម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ប្រកាសថា «នៅថ្ងៃនេះរាល់កម្លាំងទាហានប្រឆាំងអុីស្រាអែលនឹងរួមគ្នាក្រោកឡើងសាមគ្គីគ្នា
រំដោះជេរូសាឡឹម និងអនុវត្តសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន»។
នៅក្នុងជំនួបពិភាក្សាជាមួយលោក Ziad al-Nakhala មេដឹកនាំក្រុមអ៊ិស្លាមប៉ាឡេស្ទីននៅថ្ងៃទី៦ខែសីហា មេទ័ពអុីរ៉ង់លោក Hossein Salami បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនមិនស្ថិតនៅឯកោក្នុងសង្គ្រាមជាមួយអុីស្រាអែលនោះឡើយ។
បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់បានដកស្រង់សម្តី លោក Hossein Salami ដែលបានព្រមានថា «អុីស្រអែល នឹងត្រូវសងនូវតម្លៃនៃបទល្មើសកន្លងមក»។ លោកបន្តទៀតថា ជនជាតិប៉ាឡេស្ទីនមិននៅឯកាក្នុងសង្គ្រាមជាមួយអុីស្រាអែលនោះឡើយ៕
ដោយ ៖ ធីរីណា
រូបថត ៖ AFP/TTXVN