ក្រុមបិសាចក្រហម Manchester United បានធ្វើការស៊ើបអង្កេតនិងចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអតីតខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City បច្ចុប្បន្នលេងនៅ Bayern Munich ខណៈដែលគ្រូបង្វឹកលោក Erik ten Hag បន្តស្វែងរកជម្រើសនៃតំបន់បម្រើប្រយុទ្ធ។
Sane មិនមានភាពរលូនចាប់តាំងពីការវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០២០ ដើម្បីចូលរួមជាមួយ Bayern Munich។ ការមកដល់រដូវក្តៅនេះរបស់ Sadio Mane ពី Liverpool បានចោទជាសំណួរថា តើគាត់នឹងទទួលបានពេលវេលាលេងប៉ុន្មានក្នុងរដូវកាលនេះ?
កីឡាករវ័យ២៦ឆ្នាំរូបនេះទើបតែចាប់ផ្តើមការប្រកួតនៅ Bundesligaចំនួន២២ដងសម្រាប់ Bayern កាលពីរដូវកាលមុន ហើយការផ្ទេររបស់ Mane ទំនងជាប៉ះពាល់ដល់ឱកាសបង្ហាញខ្លួនរបស់គាត់។
លោក Ten Hag ត្រូវបានគេយល់ថា សប្បាយចិត្តជាមួយនឹងគំនិតរបស់ Marcus Rashford និង Jadon Sancho និង Anthony Martial ក្នុងតំបន់ប្រយុទ្ធក្នុងរដូវកាលនេះ។ ប៉ុន្តែគាត់នៅតែសង្ឃឹមថានឹងពង្រឹងជម្រើសរបស់គាត់ ហើយស្ថានភាពរបស់ Sane នៅ Bayern មានន័យថា គាត់ជាកីឡាករដែលចាប់អារម្មណ៍។ លោកកំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើស្លាបរបស់ Ajax កីឡាករAnthony ប៉ុន្តែក្រុមយក្សហូឡង់មិនចង់បាត់បង់កីឡាកររូបនេះនោះទេ។
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Sane និងជាអ្នកកោតសរសើរកីឡាករនេះផងដែរ។ លោក Ten Hag ចង់ឱ្យ Man United បង្កើតការចុះហត្ថលេខាឱ្យបានចំនួនកីឡាករ៥នាក់នៅរដូវក្តៅនេះ ប៉ុន្តែរហូតមកដល់ពេលនេះក្លិបបាននាំយកត្រឹមតែ៣នាក់ប៉ុណ្ណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ mirror.com)