ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីការប្រឈមមុខដោយសង្គ្រាមបរមាណូ

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៨ខែសីហា បានព្រមានថា ការប្រឈមមុខដាក់គ្នាដោយគ្រាប់បែកបរមាណូបានវិលត្រឡប់មកវិញ ក្រោយរយៈពេលជាច្រើនទសវត្សរ៍ស្ងប់ស្ងាត់។
អគ្គលេខាធិការAntonio Guterres បានអំពាវនាវដល់បណ្តាប្រទេសបរាមណូត្រូវសន្យាមិនប្រើប្រាស់អាវុធប្រល័យលោកទាំងនោះ។ ការព្រមានរបស់អគ្គលេខាធិការក្នុងពេលដែលលោកបានចូលរួមនៅក្នុងពិធីគោរពវិញ្ញាណកន្ធជនរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង ហ៊ីរ៉ូស៊ីមាប្រទេសជប៉ុនឆ្នាំ១៩៤៥។
នេះជាលើកដំបូងដែលលោក Antonio Guterres បានចូលរួមដោយផ្ទាល់ក្នុងខួប៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូក្នុងប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន លោក Antonio Guterres បញ្ជាក់ថា រាល់ការវាយប្រហារទៅលើទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូគឺជាសកម្មភាពធ្វើអត្តឃាត។
កាលពី១សប្តាហ៍មុនអគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres បានព្រមានថា ពិភពលោកកំពុងប្រឈមស្ថានភាពគ្រោះថ្នាក់បំផុតមិនធ្លាប់មានពីមុនមក ។ នៅពេលនេះគ្រាន់តែការយល់ខុសមួយនឹងឈានដល់វិនាសកម្មរបស់ពិភពលោក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖