ខេត្តព្រះសីហនុ ៖ សូមបញ្ជាក់ជូនថា នៅវេលាម៉ោង០១និង០០នាទីឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងចម្រុះបានចុះបង្ក្រាបករណីឃាតកម្មមួយ ស្ថិតនៅមុខសណ្ឋាគារ៥២០ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយក្រុមជនសង្ស័យបានជិះរថយន្ត ម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BA-៦១១១ បើកគេចឆ្ពោះទៅផ្លូវជាតិលេខ៤។ មុនដំបូងសមត្ថកិច្ចយល់ឃើញថា ជនដៃដល់រត់គេចខ្លួនបាត់ស្រមោល ហើយសាកសពមានស្នាមគ្រាប់កំភ្លើង និងស្នាមចាក់ដោយកាំបិត។
ទីបំផុត ! កម្លាំងបានល្បាតមកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើរេចង្កូតមកខាងឆ្វេងដៃ ក្នុងទិសដៅទៅភ្នំពេញបុកបង្គោលភ្លើងទៅមុខលែងរួច។ ក្នុងរថយន្តមានមនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ ជាជនជាតិចិន រងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ចំនួន០២នាក់ ។ នៅក្នុងរថយន្តនោះសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF ខ្នោះដៃ និងសម្ភារមួយចំនួន៕
ដោយ ៖ សហការី