ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង៤នាក់ជិះម៉ូតូបង្ហោះពេញផ្លូវ ត្រូវបានសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួនដើម្បីអប់រំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្មេងទំនើងមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បង្ហោះពេញផ្លូវយ៉ាងអានាធិបតេយ្យ ត្រូវបានសមត្ថកិច្ច ស្រុកលើកដែកឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើការអប់រំណែនាំបញ្ឈប់សកម្មភាពនេះតទៅទៀត ។

ករណីនេះធ្វើឡើងនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។

      មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យជាក្មេងទំនើងចំនួន០៤នាក់រួមមាន÷ 

១/-ឈ្មោះ សុខ នីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ (មុខរបរជាងពិដាននៅភ្នំពេញ) មានទីលំនៅភូមិព្រែកតូចឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្ដាល

២/- ឈ្មោះ ភ័ក្រ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ .មានទីលំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល ،

៣/ – ឈ្មោះ ធី  ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកដាច់ឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល ،

៤/-ឈ្មោះ សុផាត់ គីមឡុង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន÷ម៉ូតូ០២គ្រឿង ១-ម៉ូតូម៉ាក Dream សង់ ស៊េរី ឆ្នាំ ២០២២ ពណ៌ ខ្មៅ(ពាក់ស្លាកលេខកណ្តាល 1AK-6358) ،២- ម៉ូតូម៉ាកស្គូពី ពណ៌ស(ពាក់ស្លាក លេខភ្នំពេញ 1FY-7056 ) 

       ប្រភពដដែលបន្តថា នៅវេលាថ្ងៃខែកើតហេតុ មានប្រជាពលរដ្ឋល្អបាន រាយការណ៍មកថាមានក្មេងៗ មួយក្រុមកំពុងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១៤ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ពាមរាំងក៏បានចេញ អន្តរាគមន៍ឃើញក្មេងទំនើងពីរម៉ូតូកំពុងបង្ហោះម៉ូតូហើយបើកបរយ៉ាងលឿនចូលទៅក្នុង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនពាមរាំងរួចកម្លាំងយើងក៏បានឃាត់សួរនាំរួចនាំខ្លួន ចំនួន ០៤នាក់ រួមទាំងម៉ូតូ០២គ្រឿង យកមកកាន់ប៉ុស្តិ៍រដ្ឋបាលពាមរាំងធ្វេីការសួរនាំ ជនសង្ស័យក៏បានឆ្លេីយ សារភាពថា ខ្លួន ពិតជា បានបង្ហោះម៉ូតូ ពិតប្រាកដមែន រួចក៏បានរាយការណ៍ មកផ្នែកជំនាញ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធីអប់រំណែនាំ ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖