ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាប ទាក់ទងទៅនឹងការធ្វេីបាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីលដ៍ បង្កហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ទាក់ទងទៅនឹងការធ្វេីបាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីលដ៍ ដែលមានផែនការអាក្រក់ ញុះញង់ បង្កហេតុ ថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ថែមទៀតផង ។ 

ក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤ និង១០នាទី​ បានធ្វើការញុះញង់ដែលមានចេតនាអាក្រក់​ ក្នុងគោលបំណងបង្កអំពើហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។ ស្របពេលដែលសមត្ថកិច្ចបានធ្វេីការរារាំង និងណែនាំឱ្យបញ្ឈប់សកម្មភាពបុកទំលុះប៉ារ៉ាស់ ក្នុងគោលបំណងធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសកុំឲ្យមានកកស្ទះចរាចរណ៍។ 

ប៉ុន្តែក្រុមបាតុករខុសច្បាប់ទាំងនោះ មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច បែរជានៅតែបង្កហេតុដោយបានធ្វេីការបុកទំលុះប៉ារ៉ាស់ជាច្រើនលើកច្រើនសារ ជាពិសេសថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ច​ ដែលបណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសថែមទៀតផង ៕

ដោយ​៖ស​ តារា​


ចែករំលែក៖