ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០២នាក់​ នៅស្រុកមោងឫស្សី​

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ដោយអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរ សេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ ចុះស្រាវជ្រាវ​បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០ ១ករណីឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ក្នុងបទល្មើសជាក់ស្ដែង។

របាយការណ៍​ដដែល​បន្ត​ថា​ ក្នុងកិច្ចប្រតិបត្តិការខាងលើ​នេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី​១១​ ខែសីហា​ម្សិលមិញនេះ​ នៅចំណុចក្រុមទី ០៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន ០២នាក់នេះរួមមាន៖​ ទី១-ឈ្មោះ ទិត ភ័ក្រ្ត ហៅឥណ្ឌា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។​ និងទី២-ឈ្មោះ សំ ចំរើន ហៅប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបាន៖

១.ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០១កូនថង់ទម្ងន់១.៤២ក្រាម ទាំងសំបក(សង្ស័យមានសារធាតុញៀន)។ 

២-ទូរសព្ទដៃចំនួន០១គ្រឿង 

៣-បំពង់ជក់ចំនួន០១

៤-ដែកកេះចំនួន០១។ 

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ​ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី​ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖