ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​និង​ប្រើ​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​រំខាន​ប្រជាពលរដ្ឋ​ បាន​ចំនួន​៨​គ្រឿង​

ចែករំលែក៖

  ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា​ មាន​ករណី​ក្រុម​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​ ជ្រេ​ម៉ូតូ​ និង​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​បង្ក​សំឡេង​រំខាន​ខ្លាំង​ ហើយ​តែងតែ​បង្ក​បញ្ហា​ក្នុង​តំបន់​បឹង​កក់​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ស្រះ​ចក​ ធ្វើការ​បង្ក្រាប​ និង​ឃាត់​ម៉ូតូ​ចំនួន​០៨​គ្រឿង​ ​ នៅ​យប់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០:៣០​នាទី ។​

​ប្រ​តិ​ត្តិ​ការ​ខាងលើ​ ដឹកនាំ​ដោយ​លោក​វរសេនិយ៍​ឯក​ ទៀង​ ចាន់​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​បង្ក្រាប​ និង​ឃាត់​ម៉ូតូ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ខុស​បច្ចេកទេស​ ដែល​បង្ក​ឲ្យ​មាន​សំឡេង​ខ្លាំង​ រំខាន​ដល់​អ្នក​ដទៃ​ នៅ​ចំណុច​ក្នុង​កំ​បន់​បឹង​កក់​ ផ្លូវ​R6​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ចំនួន​០៨​គ្រឿង​ យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ន​របាល​ខណ្ឌដូនពេញ​ ជា​បណ្តោះអាសន្ន​ និង​ធ្វើការ​ការ​ណែនាំ​អប់រំ​ ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ម៉ូតូ​ផង​ដែរ​ ៖

១-​ ម៉ូតូ​ម៉ាក​ HondaMSX​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2DC:0955​ 

២-​ ម៉ូតូ​ម៉ាក​ Yamaha​ MX​ King​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IG:6549​ 

៣-​ ម៉ូតូ​ម៉ាក​ Honda​ click​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IQ:7055​ 

៤-​ ម៉ូតូ​ម៉ាក​ Honda​ MSX​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IT:4421​ 

៥-​ ម៉ូតូ​ម៉ាក​ Honda​ PCX​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FH:7637​ 

៦-​ ម៉ូតូ​ម៉ាក​ Yamaha​ MHX​ King​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1IB:0977​ 

៧-​ ម៉ូតូ​ម៉ាក​ Honda​ wave​ ពាក់​ស្លាក​ ភ្នំពេញ​ 1FH:6156​ 

៨-​ ម៉ូតូ​ម៉ាក​ BMW1000RR​ គ្មាន​ស្លាក​លេខ​ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖