ប្រមុខដឹកនាំគុយបាបានប្រកាសថា ភ្លើងឆាបឆេះអាងស្តុកប្រេងនៅពេលនេះយើងគ្រប់គ្រងបានទាំងស្រុងហើយ ។ ក្រុមអ្នកជំនាញ និងក្រុមគ្រូពេទ្យបានចូលទៅទីតាំងឆាបឆេះដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន។
នៅថ្ងៃទី១២ខែសីហា រដ្ឋាភិបាលគុយបាបានប្រកាសពីការទទួលបានជោគជ័យក្នុងការពន្លត់អគ្គិភ័យ ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ប្រមុខដឹកនាំគុយបាលោក Miguel Díaz-Canel បានប្រកាសថា មានក្រុមគ្រូពេទ្យជំនាញប្រមាណ៦០នាក់ចូលទៅកាន់កន្លែងឆាបឆេះដើម្បីស្វែងរកធាតុអ្នកបាត់ខ្លួន។
កាលពីថ្ងៃទី១២ ខែសីហា ក្រសួងសុខាភិបាលគុយបាបានប្រកាសថា បានរកឃើញធាតុក្រុមពន្លត់អគ្គិភ័យ៤នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យនោះ។ មកទល់ពេលនេះ គ្រោះអគ្គិភ័យឆាបឆេះអាងស្តុកប្រេងបានសម្លាប់មនុស្ស ៦នាក់ និងបាត់ខ្លួន១០នាក់ ជាមួយគ្នានេះក៏មានមនុស្ស ១៣២នាក់រងរបួសផងដែរ ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN