ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Willian ​ចាក​ចេញ​ពីក្រុម Corinthians បន្ទាប់​ពី​ទទួល​បាន​ការ​គំរាម​សម្លាប់

ចែករំលែក៖

អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal កីឡាករ Willian បានចាកចេញពីក្រុម Corinthians បន្ទាប់ពីអះអាងថា គាត់ និងក្រុមគ្រួសារបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីម្តងក្នុង៤៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុម Corinthians ពី Arsenal កាលពីរដូវក្តៅមុន។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Fulham ។

លោក Duilio Monteiro Alves ប្រធានក្លិប Corinthians បាន​និយាយ​ថាWillian បាន​ស្នើ​សុំ​ការ​បញ្ចប់​កិច្ចសន្យា​របស់​គាត់​។ យើងសោកស្ដាយដែលមិនមានគាត់ទៀតទេ ហើយក៏ដោយសារតែវាមិនបានទៅដូចដែលយើងរំពឹងទុក ប៉ុន្តែយើងត្រូវរក្សាអ្នកនៅទីនេះដែលសប្បាយរីករាយ

ក្រុម Corinthians បានចាញ់ប្រកួតក្នុងចំណោមប្រកួតចុងក្រោយរបស់ពួកគេ ហើយ Willian បានលេងក្នុងជើងទីពីរកាលពីថ្ងៃពុធ ខណៈដែលក្រុមនៅលីគកំពូលប្រេស៊ីលមួយនេះត្រូវបានធ្លាក់ចេញពីការប្រកួត Copa Libertadores វគ្គ 1/4 ផ្តាច់ព្រ័ត្រដោយគូប្រជែងក្នុងស្រុក Flamengo

Willian បានប្រាប់គេហទំព័រ Globo Esporte ថា “នៅពេលណាដែល Corinthians ចាញ់ ហើយខ្ញុំលេងមិនបានល្អ គ្រួសាររបស់ខ្ញុំបានទទួលការគំរាមកំហែង និងការប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រពន្ធរបស់ខ្ញុំ កូនរបស់ខ្ញុំ ហើយថ្មីៗនេះ ពួកគេក៏ចាប់ផ្តើមវាយប្រហារឪពុកខ្ញុំ ប្អូនស្រីរបស់ខ្ញុំផងដែរ”

(រូបភាព ៖ BBC Sport)


ចែករំលែក៖