ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកស្គាល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “  ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ 

សូមជម្រាបដែរថា​ ក្រសួង​សាធារណការ​ ក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់៖ ផ្លូវបត់ស្តាំមានផ្លូវរថភ្លើងឆ្លងកាត់ , ផ្លូវបត់ឆ្វេងមានផ្លុវរថភ្លើងឆ្លងកាត់ , មានផ្លូវរថភ្លើងឆ្លងកាត់ (មានរបាំង)។ 

ដូច្នេះ​ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕

ដោយ​៖សហការី​


ចែករំលែក៖