ព័ត៌មានទាន់ហេតុការណ៍៖

មានករណីផ្ទុះកាំភ្លើងនៅអាកាសយានដ្ឋានរដ្ឋធានីខេនបឺរ៉ា ប្រទេសអូស្ត្រាលី

ចែករំលែក៖

នៅថ្ងៃទី១៤ខែសីហា អាកាសយានដ្ឋានអន្តរជាតិទីក្រុង Canberraត្រូវជម្លៀសអ្នកដំណើរទៅកាន់តំបន់មានសុវត្ថិភាពក្រោយមានករណីផ្ទុះកាំភ្លើង ។

សារព័ត៌មានរ៉យទ័របានផ្សាយថាកម្លាំងប៉ូលិសចាប់បានជនដៃដល់ដែលបាញ់ប្រហារ ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់និងរបួសនៅក្នុងហេតុការណ៍នោះឡើយ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា កម្លាំងប៉ូលិសចាប់បានបុរសម្នាក់ នៅក្នុងអាកាសយានដ្ឋានចំពេលដែលមានអ្នកដំណើរយ៉ាងច្រើននៅទីនោះ។ អ្នកសារព័ត៌មានជាច្រើនក៏មានវត្តមាននៅក្នុងអាកាសយានដ្ឋានដើម្បីថតយករូបភាពនិងយកព័ត៌មានស្តីពីការបាញ់ប្រហារនោះ។
ករណីបាញ់ប្រហារក្នុងប្រទេសអូស្ត្រាលីគឺជារឿងដ៏កម្រ ហើយការបាញ់ប្រហារនៅក្នុងរដ្ឋធានីអូស្ត្រាលី គឺកាន់តែកម្រទៀតដោយសារតែ ប្រទេសនេះមានសន្តិសុខការពារយ៉ាងតឹងតែងបំផុត ៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN 


ចែករំលែក៖