ខេត្តព្រះវិហារ ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ តំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៃតំបន់បេតិកភណ្ឌវប្បធម៌ភ្នំត្បែង។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន ក៏បានបង្ហាញតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
សូមជម្រាបថា ភ្នំព្រះ ដែលជាទីពេញនិយមសម្រាប់អ្នកដែលចូលចិត្តដំណើរបែបផ្សងព្រេង បោះតង់ ងួតទឹកអូរ មើលថ្ងៃលិច និងថ្ងៃរះ ជាមួយនិងភាពសម្បូរបែបនៃផ្ទាំងទស្សនីយភាពស្អាតៗ ទេសភាពព្រៃត្រូពិច ភ្នំដ៏ធំល្វឹងល្វើយ ជួរភ្នំនិងជ្រលងភ្នំ វាលស្មៅ រុក្ខជាតិផ្កាផ្សេងជាច្រើនប្រភេទ៕
ដោយ៖សហការី