ក្នុងរយៈពេលជិត៨ខែដើមឆ្នាំ ២០២២ នៅក្នុងប្រទេសម៉ិចស៊ីកូមានករណីអ្នកសារព័ត៌មានស្លាប់ច្រើនជាងគេ គឺមានដល់ទៅ១៨នាក់រងការសម្លាប់ ។
តាមការប្រកាសរបស់អង្គការសិទ្ធិមនុស្ស Article 19 បានផ្សាយថា អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ិចស៊ីកូដល់ទៅ១៨នាក់រងការសម្លាប់ពេលកំពុងបំពេញការងារ ។ ឆ្នាំ២០២២ ជាឆ្នាំអាក្រក់បំផុត សម្រាប់អ្នកសារព័ត៌មាន ។
ក្នុងរយៈពេលតែជិត៨ខែប៉ុណ្ណោះ អ្នកសារព័ត៌មានរងការសម្លាប់ ច្រើនជាងឆ្នាំ២០២១ទៅទៀត ហើយករណីរងការសម្លាប់នោះគឺពេលបំពេញការងារ ក៏ដូចជាប៉ះពាល់ជាមួយក្រុមជួញដូរគ្រឿងញៀន ។
តាមការលើកឡើងរបស់អង្គការarticle 19 មានករណីវាយប្រហារទៅលើអ្នកសារព័ត៌មានដល់ទៅ៣៣១ករណីក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះមានទាំងការគំរាមកំហែងដល់អ្នកសារព័ត៌មានផងដែរ ។ ក្រៅពីនេះអ្នកសារព័ត៌មាន៤នាក់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ដោយសារការគំរាមកំហែង៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS