ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកOPPOនិងម៉ាកsamsung។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ខែសីហាឆ្នាំ២០២២នៅចំណុចភូមិស្វាយរំពា ឃុំសង្កែ ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប៉ែន កៅ អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយរំពា ឃុំសង្កែ ស្រុករំដួល។
ចំណែកម្ចាស់រងគ្រោះមានឈ្មោះ ភា ដួងដារា ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅ ភូមិឃុំកើតហេតុខាងលើ។
ចំណែកទូរស័ព្ទដែលដកហូតបានពីជនសង្ស័យមកវិញចំនួន២គ្រឿងម៉ាកOPPOនិងម៉ាកsamsung។
ក្រោយមកសមត្ថកិច្ចនគរបាលបាននាំខ្លួនមកសាកសួរនិងធ្វើតេស្តទឹកម៉ូតជាលទ្ធផលរកឃើញសារធាតុញៀនវិជ្ជមានផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន