ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបើករថយន្តលឿនពេកទើបជ្រុលទៅបុកម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលបានប្រាប់ថាដោយសារតែរថយន្តបើកលឿនពេកទើបបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ កាលពីរសៀលថ្ងៃទី១៨ខែសីហា ។

     សមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ស្រី ម៉ានីត អាយុ៣៦ឆ្នាំ នៅភូមិព្រែកតាអុង២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ចាម 1M-6850 ។

    រីឯរថយន្តពាក់ស្លាកលេខភ្នំពេញ 2AU-8141។ បន្ទាប់បង្កឱ្យមនុស្សស្លាប់រួចមក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកសាកសពទៅតម្កល់នៅវត្តតំបែររង់ចាំក្រុមគ្រួសារមកទទួល។

    ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែររង់ចាំតំណាងទាំងសងខាងចូលខ្លួនដោះស្រាយ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖