អន្តរជាតិ៖ លោក Rishi Sunak បានអំពាវនាវឱ្យ G20 ហាមឃាត់លោក វ្ល៉ាឌីមៀរ ពូទីន ពីកិច្ចប្រជុំកំពូលរបស់ខ្លួនរហូតដល់ទីក្រុងមូស្គូបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
មុននេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ទាំងលោក Putin និងសមភាគីចិន លោក Xi Jinping បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមនៅកោះបាលីក្នុងខែវិច្ឆិកា ហើយប្រសិនបើដូច្នេះមែនវាជាលើកទីមួយហើយដែលលោកពូទីន លោកស៊ី និងលោកចូ បៃឌិន នឹងជួបមុខគ្នា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ឥណ្ឌូនេស៊ីបានរងសម្ពាធក្នុងការដកលោកពូទីនចេញពីកិច្ចប្រជុំកំពូល។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះបានបដិសេធមិនព្រមចូល ហើយយោងទៅតាម FM វានឹង “រក្សាភាពមិនលំអៀង” ហើយអញ្ជើញសមាជិកទាំងអស់៕
ដោយ៖ស តារា