ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ បន្តចុះថ្លៃគិត​ចាប់ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី​៣១ ខែសីហា​នេះ​! សាំងធម្មតាតម្លៃ ៤,៧០០រៀល និងម៉ាស៊ូត ៥,១០០រៀលក្នុង១លីត្រ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២២ ខែសីហា​​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧០០រៀល និងម៉ាស៊ូតត្រូវលក់ ៥,១០០រៀលក្នុង១លីត្រ។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​២១​ ដល់​៣១ ខែសីហា​​​ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤.៩៦៦រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៣៦៦រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។ 

​សូមជម្រាបថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។ 

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៧០០​រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៥.១០០​រៀល ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕

ដោយ​៖ស​ តារា​


ចែករំលែក៖