ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា នៅវេលាម៉ោង ៨:០០នាទីព្រឹកនៅអនុវិទ្យាល័យស្ទឹងសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះបានរៀបចំធ្វើវេទិកាសាធារណៈ ស្ដីពីគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង៧ចំណុច ជូនដល់សិស្សានុសិស្ស អនុវិទ្យាល័យស្ទឹងសំរោងបានយល់ដឹង។
ក្នុងនោះផ្ដោតទៅលើបញ្ហាចម្បងធំៗមាន ២ចំណុច
– ទី១-បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន
– ទី២-ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
ក្នុងនោះមន្ត្រីជំនាញ និងលោកមេឃុំបានពន្យល់យ៉ាងក្បោះក្បាយជូនសិស្សានុសិស្សឱ្យបានយល់ដឹង និងចូលរួមទាំងអស់គ្នា ហើយសូមជៀសឆ្ងាយពីគ្រឿងញៀន។
វេទិកាសាធារណៈនេះដឹកនាំដោយ៖
១.លោក មេឃុំអូរបាក់រទេះ
២.លោក នាយផ្នែកគ្រឿងញៀន
៣.លោក នាយរងផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍
៤.កម្លាំងប៉ុស្តិ៍រដ្ឋបាល
៥.លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុបចំនួន១៧៣នាក់ ស្រី៨៤នាក់ ៕
ដោយ៖ចន្ទ លីហ្សា