ភ្នំពេញ ៖ សាររំលកមរណទុក្ខ ជូនចំពោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយទទួលបានដំណឹងថា មហាវិរិយាភិរក្ខសិរីអគ្គមហា ឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខោរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើត និងឪពុកក្មេករបស់ ឯកឧត្ដមទេសរដ្ឋមន្តី និងលោកជំទាវ បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ១៨:០០ នាទីល្ងាចថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
នៅក្នុងវេលាដែលពោរពេញទៅដោយសមានទុក្ខ និងសេចក្តីសោកសង្រេងនេះ ខ្ញុំ និងភរិយា សូមចូលរួម រំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្ដែងនូវការសោកស្ដាយប្រកបដោយក្តីសង្វេគ ស្រណោះ អាឡោះអាល័យជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះ ការបាត់បង់មហាវីរិយាភិរក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនសេង ដែលមិនត្រឹមតែជាការ បាត់បង់ដ៏ធំធេងនូវឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ដែលបាន ខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏ មានតម្លៃសម្រាប់សង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដ៏ល្អប្រពៃ ដែល បានលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី និងធនធាន ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធ សាសនានៅកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើនរហូតមកទល់សព្វថ្ងៃ។ និងភរិយា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាវិរិយាភិស័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ឆាប់បានចាប់កំណើតនៅទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមទេសរដ្ឋមន្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការគោរព រាប់អានដ៏ជ្រាលជ្រៅ និងការរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីខ្ញុំ និងភរិយា៕
ដោយ ៖ សិលា