ព័ត៌មានទាន់ហេតុការណ៍៖

កម្មករទឹកសុទ្ធម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកស្ទឹងសិរីសោភ័ណមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្មករទឹកសុទ្ធVTម្នាក់ត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកនៅស្ទឹងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ក្រោយទទួលបានព័ត៌មានកម្លាំងសមត្តកិច្ចជំនាញបានចុះទៅពិនិត្យមើលឃើញថាជនរងគ្រោះមានឈ្មោះ អ៊ិន អុល ហៅវែង ភេទប្រុសអាយុ២៥ឆ្នាំ(បុគ្កលឹកទឹកសុទ្ធVTស្នាក់នៅភូមិ.សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  មានស្រុកកំណើតនៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។

លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២សាច់ញាតិកន្លែងធ្វើការទឹកសុទ្ធបានមកដាក់ពាក្យបណ្តឹងបាត់ខ្លួនជនខាងលើសុំឱ្យសមត្ថកិច្ចជួយរកលុះរហូតព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នៅចំណុចខាងជើងស្ពានដែកផ្លូវរថភ្លើងប្រមាណ២០ម៉ែត្របានប្រទះឃើញសាកសពជាប់មងក្នុងទឹកស្ទឹង។

ក្រោយសមត្តកិច្ចស្រង់សាកសពឡើងគោកហើមស្អុយ អាចស្លាប់រយៈពេល២ទៅ៣ថ្ងៃហើយពិបាកធ្វើការពិនិត្យតាមការសាកសួរព័ត៌មានស្រាវជ្រាវសន្និដ្ឋានជាករណីឃាតកម្មឬជាករណីអត្តឃាត។

បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តរង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖