ភ្នំពេញ ៖ បើយោងតាមប្រភពពី មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ។
អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបន្តថា,រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងទៀតដើម្បីសម្រួលការកកស្ទះចរាចរណ៍
ដូចខាងក្រោម ៖
១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)
២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាហ្សា ប្រសព្វរវាងមហាវិថី សហព័ន្ធរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសជាតិរក្សាជានិច្ចនូវសន្តិភាព ៕
ដោយ ៖ សហការី