ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ជនជាតិចិន ៣នាក់ត្រូវបានគេបាញ់ស្លាប់សង្ស័យរឿងគុំនំនៅខុនដូរមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង​ បន្ទាប់ពី​ជនជាតិចិនចំនួន​ ៣នាក់​ ត្រូវបានគេបាញ់ស្លាប់នៅខុនដូហ្គោល ក្លាស ជាន់ទី៦ ផ្លូវលេខ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង ជំហានដំបូងសង្ស័យជារឿងគំនុំ។

ករណីខាងលើនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ២រំលង​អាធ្រាត្រ​ឈាន​ថ្ងៃ​ទី២៩៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ ស្ថិតនៅ​ខុនដូ​ហ្គោល ក្លាស ជាន់ទី៦ ផ្លូវលេខ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង។ 

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​ជំនាញ​ខណ្ឌ​ និងកម្លាំងជំនាញ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​កំពុងចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ។

ប៉ុន្តែ​សមត្ថកិច្ចមិនទាន់អាចប្រាប់ថាជាមូលហេតុអ្វីនៅឡើយនោះទេ៕ ដោយ​៖ជីណា​

ព័ត៌មាន​លម្អិត​តាមដានបន្តទៀត(នៅ​គេហទំព័រ​នគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​)


ចែករំលែក៖