ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជាចូលរួមសិក្ខាសាលាស្តីអំពីគម្រោងការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី៣០ខែសីហា សិក្ខាសាលាស្តីអំពីគម្រោងការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកិច្ចការនារី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអញ្ជើញមានវត្តមាននិងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាខាងលើ។ អ្នកជំនាញនិងអ្នកឯកទេសចំនួន១០រូបដែលអញ្ជើញមកពីប្រទេសចិន កម្ពុជា ថៃ និងវៀតណាមបានចូលរួមកម្មវិធីខាងលើនេះដោយផ្ទាល់និងតាមវីឌីអូ និងបានពិភាក្សាយ៉ាងស៊ីជម្រៅលើការអនុវត្តគម្រោងមួយនេះ។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា ,គម្រោងការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតដែលទទួលបានការគាំទ្រពីមូលនិធិពិសេសឡានឆាង-មេគង្គឆ្នាំ២០២០ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចនិងសិទ្ធិសមត្ថភាពឌីជីថលរបស់ស្ត្រី ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសឡានឆាង-មេគង្គ លើកកម្ពស់ការយល់ដឹងនិងការត្រៀមខ្លួនជាមុនសម្រាប់រដ្ឋាភិបាលនិងសង្គមអំពីសិទ្ធិសមត្ថភាពសេដ្ឋកិច្ចរបស់ស្រ្តីក្នុងយុគសម័យឌីជីថល និងការធ្វើឱ្យប្រសើរឡើងសម្រាប់ស្ត្រីក្នុងការទទួលបានភាពអង់អាចសេដ្ឋកិច្ច កាត់បន្ថយគម្លាតយេនឌ័រយ៉ាងទូលំទូលាយ ៕

ដោយ : សិលា


ចែករំលែក៖